លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក ចូលរួមអមដំណើរលោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យ និងវាយតម្លៃទីតាំង ស្នើសុំធ្វើអាជីកម្មបូមខ្សាច់សំណង់ ចំនួន ០១កន្លែង នៅតំបន់ព្រែកកំពងភ្លូ ដែលស្ថិតនៅក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត និងក្រុមការងារ លោកអនុប្រធានបន្ទីរបរិស្ថានខេត្ត និងក្រុមការងារ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ក្រុមប្រឹក្សាឃុំតានូន លោកមេភូមិទួលពោធិ៍ និងម្ចាស់អាជីវកម្មបូមខ្សាច់។
ថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥
October 28, 2025










