នៅវេលាម៉ោង ១០:០០នាទីព្រឹក លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹក លោក និត វីដា សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ ចូលរួមនាំយកសម្ភារៈ គ្រឿងឧបភោគ បរិភោគ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារស្រុកកោះកុង ដឹកនាំដោយ លោកស្រី ជៀន ពិសី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុក ជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងមានជីវភាពខ្វះខាត ចំនួន ១២គ្រួសារ និងសម្ភារៈសិស្ស ចំនួន4 នាក់ នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកោះកុង ។





