ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារព័ត៌មានវិទ្យានិងសាធារណៈមតិស្រុកកោះកុង ដើម្បីពិភាក្សា លើការងារចាំបាច់មួយចំនួន របស់រដ្ឋបាលស្រុកកោះកុង
សមាសភាពអញ្ជើញចូលរួមមាន លោកអភិបាលរងស្រុក លោក លោកស្រីអនុប្រធាន និងសមាជិក ក្រុមការងារព័ត៌មានវិទ្យា និងសាធារណៈមតិស្រុកកោះកុង សរុប ១០នាក់ ស្រី ០៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។










