នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២.០០នាទីរសៀល លោក អ៉ឹង គី សមាជិកក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៤១ អាណត្តិទី៥ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ។














សមាសភាពចូលរួម ៖
– មានការចូលរួមជាកិត្តិយសពីសំណាក់ លោក សំ សំអុល សមាជិកក្រុមប្រឹក្សាស្រុកកោះកុង
– សមាជិកក្រុមប្រឹក្សាឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ មេភូមិ១ មេភូមិ២ និងមេភូមិកោះស្រឡៅ នៃឃុំកោះកាពិ ប្រធានមណ្ឌលសុខភាព នាយកសាលាបឋមសិក្សាឡាំដាំ នាយករងសាលាបឋមសិក្សាកោះកាពិ តំណាងសាលាបឋមសិក្សាកោះស្រឡៅ នាយកសាលាអនុវិទ្យាល័យកោះស្រឡៅ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ សរុបចំនួន ១៨នាក់ ស្រី ០ នាក់ នៅសាលាឃុំកោះកាពិ ។
