លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុក និងប្រធានការិយាល័យផែនការ និងគាំទ្រឃុំស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ និងផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមអធិបតីភាពលោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្ត ដែលប្រព្រឹត្តទៅនៅមន្ទីរផែនការខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥




