/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកកោះកុង

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកកោះកុង។

ក្នុងឱកាសនេះលោកជំទាវ ឈី វ៉ា បានណែនាំអភិបាលស្រុកថ្មីថា លោកអភិបាលស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មីចាំបាច់ត្រូវគិតគូរដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលជាសេចក្តីត្រូវការចង់បាន និងបម្រើសេវា សាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស តម្លាភាព និងប្រកបដោយទំនុកចិត្ត ដើម្បីឆ្លើយតបនឹងស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកជំទាវ ឈី វ៉ា បានបន្តថា ក្នុងនាមជាអាជ្ញាធរ គឺជាឪពុកម្តាយប្រជាពលរដ្ឋដូច្នេះត្រូវតាមដានក្តោបក្តាប់រាល់សកម្មភាព និងព័ត៌មានក្រុមប្រឆាំងជ្រុលនិយម ដែលតែងប៉ុនប៉ុងបំផ្លាញសុខសន្តិភាព បង្កចលាចលអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាក់ស្តែង ក្រុមជ្រុលនិយមទាំងនោះ កំពុងតែក្លែងបន្លំព័ត៌មានផ្ទុយពីការពិត ចង់ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញការបោះឆ្នោត របស់ប្រជាពលរដ្ឋពិតៗ។
លោក សុវណ្ណ ប៊ុនធឿន ក៏បានប្តេជ្ញាចិត្តថា លោកនឹងខិតខំយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ ខណៈមានទំនុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងរក្សាភាពផ្ទៃ ក្នុងឱ្យបានល្អ លើកកម្ពស់ស្មារតីមន្ត្រីក្រោមឱវាទ និងធ្វើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងរៀបចំសណ្តាប់ធ្នាប់ ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធធ្វើការអភិវឌ្ឍស្រុកឱ្យបានល្អ។
ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/03/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/03/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    23/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​មួយ​ចំនួន ជាមួយក្រុមស៊ើបអង្កេត​ Scam Online នៃនាយដ្ឋានសន្តិសុខសាធារណៈក្រុងប៉េកាំង​ ប្រទេស​ចិន ដឹកនាំ​ដោយ​លោក LIU FENGCHEN ប្រធានក្រុម​កការងារ ស្តីពីការ​បង្ក្រាប​ Scam Online ក្នុង​ខេត្ត​កោះកុង​

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក