លោក អ៊ុំ វណ្ណារ៉ា ប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង ដឹកនាំសហការី ១រូប ចូលរួមវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្ដីពីដំណើរការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការ ក្រសួងផែនការ លោក គឹម ចាន់បញ្ញា អភិបាលរង នៃគណៈភិបាលខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ មន្ត្រីបច្ចេកទេសរបស់មន្ទីរផែនការ ទាំង២៥រាជធានី/ខេត្ត សរុប ៧៣នាក់ ស្រី ១៨នាក់ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅផ្ទះសំណាក់ ហែម ភារិទ្ធ ខេត្តព្រះវិហារ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការរៀបចំកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព និងមានភាពប្រទាក់ក្រឡាគ្នានៅតាមកម្រិតរដ្ឋបាលនីមួយៗ ឱ្យស្របតាមខ្លឹមសារនៃសេចក្តីណែនាំបច្ចេកទេស និងបទដ្ឋានគតិយុត្ត។





ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥
