វេលាម៉ោង ០៨:០០ នាទីព្រឹករដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការដាក់ និងទទួលសំណើដេញថ្លៃ ដើម្បីសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង ១៥០ម៉ែត្រ និងសាងសង់អាគាសាលប្រជុំ ១កន្លែង ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥ ស្ថិតនៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ។
ក្រោមអធិបតីភាព លោក សៀងថន មេឃុំថ្មដូនពៅ និងជាប្រធានគណៈកម្មការលទ្ធកម្មឃុំ លោក យី កំសាន្ដ មន្ត្រីបច្ចេកទេសខេត្ត មានអ្នកអញ្ជើញចូលរួមដូចជា លោក បុត បឿន ប្រធានការិយាល័យផែនការ និងគាំទ្រឃុំស្រុកថ្មបាំង លោក លោកស្រីគណៈកម្មការលទ្ធកម្ម លោក លោកស្រី ក្រុមហ៊ុន និងតំណាងក្រុមហ៊ុន អ្នកសារព័ត៌មាន ។ សរុប ២១ ស្រី ០៣ នាក់ នៅសាលាឃុំថ្មដូនពៅ ។
ថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥
October ,20,2025





