លោកស្រី ង៉ែ ដា អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ ឃុំ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីយុទ្ធសាស្ត្រជាតិ នៃការប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថបុគ្គល និងសង្គម សម្រាប់លើកកម្ពស់ការប្រើប្រាស់ មូលនិធិសមធម៌ សុខាភិបាល ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ។
សិក្ខាសាលានេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង។
ប្រភព៖រដ្ឋបាលឃុំកណ្ដោល
ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៥
វេលាម៉ោង០៨:០០នាទីព្រឹក





