លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក នាយករងរដ្ឋបាល កងកម្លាំងទាំង២ ប្រភេទ លោក លោកស្រីប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំទាំង ៦នៃស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។
ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥























