លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកម្មវិធីប្រចាំឆ្នាំ២០២៥ នៃយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើ សូន្យ២០៥០ នៅកម្ពុជា ក្រោមប្រធានបទជំហានឆ្លាតវៃដើម្បីខ្យល់ស្អាត នវានុវត្តន៍ យុវជន និងសកម្មភាពសម្រាប់ឆ្នាំ២០៥០ ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា កម្មវិធីបើកក្រោមអធិបតីភាពឯកឧត្តម ស៉ឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងកម្មវិធីបិទក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥









