លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែជាមូលនិធិរបស់រដ្ឋបាលស្រុកស្រែអំបិល ឆ្នាំ២០២៥ ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក នាយករងរដ្ឋបាល កងកម្លាំងទាំង២ ប្រភេទ លោក លោកស្រីប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំស្តីទី សមាជិកាក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ។
………………………..
ថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
























































