/ / /

រដ្ឋបាលខេត្តកោះកុង បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព សាខាជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត

រដ្ឋបាលខេត្តកោះកុង បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៣ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមានការនិមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព សាខាជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។
ការរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋគម្រប់ខួប ១៣ឆ្នាំ (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ – ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥) ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សារបង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ៕
ថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    23/03/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង” ចំនួន ០៦លិខិត

  • ហេង គីមឆន/
    23/03/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងស្ពានលូភ្លោះដែលក្រុមហ៊ុន សួន ស៊ីលី បានម៉ៅការសាងសង់កន្លងមកមិនទាន់បានត្រឹមត្រូវតាមស្តង់ដា

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/03/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវទម្ងន់ ២៥គីឡូក្រាម និងថវិការដ្ឋបាលឃុំចំនួន ៤០មុឺនរៀល ជូនប្រជាពលរដ្ឋឈ្មោះ លន់ ម៉ាប់ ដែលត្រូវភ្លេីងឆេះផ្ទះ

  • មន្ទីរកិច្ចការនារី/
    23/03/2026

    លោកស្រី កាយ សារៀម ប្រធានការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន និងមន្ត្រី0១ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការបញ្រ្ចាបយេនឌ័រ ការប្រែប្រួលអាកាសធាតុសម្រាប់ថ្នាក់ជាតិ និងសហគមន៍តំបន់ឆ្នេរ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរកិច្ចការនារី/
    23/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្នុងគោល បំណងដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំខែ និងលើកជាអនុសាសន៍សម្រាប់អនុវត្តបន្ត ដែល នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។