ថ្ងៃអាទិត្យ ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អមដំណើរ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល សួរ សុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ប្រជាជន និងគ្រួសារកងទ័ព នៅចំណុចវរៈសេនាតូចការពារព្រំដែនលេខ៣ ចំនួន ៥០ គ្រួសារ ស្ថិតភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ និងមានការចូលរួមរបស់ព្រះអង្គ បិយធម្មោ ធី អាំភុន គង់នៅវត្តសមុទ្ធារាម (ហៅវត្តប៉ាក់ខ្លង) អាជ្ញាធរភូមិ ឃុំ ស្រុក និងសប្បុរសជន ។