លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការតភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាបអង្គរ ទៅកាន់តំបន់ឆ្នេរ នៅសណ្ឋាគារសឹង្គហមិត្ត ខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយនៅក្នុងអង្គសិក្ខាសាលានេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដូចខាងក្រោម។
១-យើងមានឆ្នេរសមុទ្រដែលស្អាតជាងគេលើសសកលលោកដែលជាសកក្តានុពល តែយើងមិនទាន់បានរៀបចំឱ្យបានល្អនៅឡើយ។
២-ត្រូវរៀបចំឱ្យមានការផ្សារភ្ជាប់ពីតំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍មួយទៀតឱ្យបានល្អប្រសើរ។
៣-ការរៀបចំសេវាកម្មទេសចរណ៍ឱ្យបានល្អទៅតាមស្តង់ដារ ដោយត្រូវពង្រឹងផ្នែកឯកជននិងសហគមន៍ ដោយមានការសហការជាមួយអាជ្ញាធរនិងអ្នកពាក់ព័ន្ធ។
៤-ក្រសួងទេសចរណ៍ និងខិតខំទាក់ទាញទេសចរណ៍តាមរយៈកម្មវិធីនានាដូចជាការប្រកួតប្រជែងទីក្រុងស្អាត ការរៀបចំប្រឡងប្រណាំងផ្ទះស្នាក់ស្តង់ដារ និងកម្មវិធីពិព័រណ៍ផ្សេងៗ។
៥-រាជរដ្ឋាភិបាលនិងខិតខំតភ្ជាប់ជើងហោះហើរត្រង់ ពីបណ្ដាប្រទេសនានាលើសាកលលោកមកកាន់កម្ពុជា។
៦-ក្រសួងទេសចរណ៍ និងរៀបចំផែនការរដូវការបៃតង សម្រាប់ឆ្នាំ២០២៦។
ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥






