នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារទទួលអំណោយសប្បុរសធម៌ពីលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង និងក្រុមការងារ ស្ថិតនៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង សម្រាប់ទុកចែកជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា និងងាយរងគ្រោះ។ អំណោយទាំងនោះរួមមាន អង្ករនាងមិញ ០៨តោន មីម៉ាម៉ា ៣១កេស ទឹកត្រី ៦២កេស ទឹកស៊ីអ៊ីវ ៧៥យួរ ត្រីខកំប៉ុង ៣២កេស និងម៉ាស់ ១៨ប្រអប់។
ប្រភព: ប៊ួ សុភា