លោក ធោង ចន្រ្ទា ប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃមន្ទីរផែនការខេត្តកោះកុង បានដឹកនាំសហការី ២រូប សហការជាមួយក្រុមការងារ ឃុំប៉ាក់ខ្លង និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដើម្បីចុះតាមដានត្រួតពិនិត្យការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ បញ្ហាប្រឈម និងប្រជុំពិភាក្សាជាមួយឃុំ និងសម្ភាសន៍សំណាកប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ដើម្បីបង្កើតប្រសិទ្ធភាព សុក្រឹត្យភាព តម្លាភាព គណនេយ្យភាព និងវឌ្ឍនភាព។

