លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថេប្លេត(Tablet) ចំនួន ៣គ្រឿង ជូនសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។
………………………….
ថ្ងៃសៅរ៍ ៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥








