លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងារអចិន្ត្រៃយ៍ ជាមួយរដ្ឋបាលខេត្ត មានព្រំប្រទល់ជាប់ប្រទេសជិតខាង ដើម្បីសម្របសម្រួលការរៀបចំទីតាំងសុវត្ថិភាព ជម្រកស្នាក់នៅបណ្ដុះអាសន្ន ការដឹកជញ្ជូន ការដោះស្រាយសេវាសាធារណៈ ជូនប្រជាពលរដ្ឋភៀសសឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (តាមប្រព័ន្ធវីដេអូ zoom)។
ថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥






