លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីប្រគល់ទទួលកុំព្យូទ័រយួរដៃ របស់គម្រោងអាហាររូបត្ថម្ភនៅកម្ពុជា ជូនរដ្ឋបាលឃុំ សង្កាត់ទាំង ២៩ សម្រាប់ឱ្យជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ប្រើប្រាស់ ក្នុងការរៀបចំរបាយការណ៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់តាមប្រព័ន្ធឌីជីថល ដើម្បីងាយស្រួលក្នុងការតាមដាន និងរាយការណ៍ អំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាពកម្មវិធីឃុំ សង្កាត់សម្រាប់ស្ត្រី និងកុមារប្រកបដោយប្រសិទ្ធភាព។
ថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥





















































