លោកស្រី អ៊ុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១៧ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តផែនការថវិកាប្រចាំឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យ និងមន្ត្រីការិយាល័យ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥








