/ / /

លោក ស៊ឹម សុភាព អនុប្រធាការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួម «ក្នុងសិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងចែករំលែកព័ត៍មានអំពីដំណើរការនៃការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច»

លោក ស៊ឹម សុភាព អនុប្រធាការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួម «ក្នុងសិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងចែករំលែកព័ត៍មានអំពីដំណើរការនៃការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច» ក្រោមអធិបតីភាពបើកវគ្គសិក្ខាសាលាដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្ដមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការ និងជាប្រធាន ក.គ.ច.ក.អ.ត.។

សិក្ខាសាលាបាន និងកំពុងប្រព្រឹត្តិទៅក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៨ តុលា ២០២៥ រហូតដល់ថ្ងៃទី៩ តុលា ២០២៥ នៅសណ្ឋាគារ ភាពសុខុម កំពត ខេត្តកំពត។

សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់អ្នកដែលមានចំណែកពាក់ព័ន្ធទាំងអស់ អំពីដំណើរការនៃការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ចែករំលែកព័ត៌មានអំពីផលប៉ះពាល់នៃការចាកចេញដល់អ្នកដែលមានចំណែកពាក់ព័ន្ធទាំងអស់ ពិភាក្សានិងឆ្លុះបញ្ចាំងផលប៉ះពាល់នៃការចាកចេញក្នុងបរិបទទូទៅនិងតាមវិស័យ ដើម្បីទទួលធាតុចូលបន្ថែមពិសេសទៅលើការពង្រឹងសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការចូលរួមរបស់ស្ថាប័នថ្នាក់ក្រោមជាតិ និងការចែករំលែកព័ត៌មានបន្ត។
ថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

  • ហេង គីមឆន/
    31/03/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញទទួលប្រតិភូ គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកជួបសួរសុខទុក្ខ អបអរសាទរ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកថ្មបាំង/
    31/03/2026

    រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    31/03/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនី

  • ហេង គីមឆន/
    31/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំអ្នកពាក់ព័ន្ធ ចូលរួមបើកសិក្ខាសាលាបូកសរុបលទ្ធផល នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    31/03/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីផែនទីបង្ហាញផ្លូវស្វែងរកការគាំទ្រ និងសេចក្តីសង្ខេបបទអន្តរាគមន៍គម្រោង សម្រាប់កម្មវិធីផ្ដល់ថ្នាំបង្ការ