លោក ជាសុីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទចំនួន២រូប ចូលរួមសិក្ខាសាលាលើកកម្ពស់ការយល់ដឹង និងចែករំលែកព័ត៌មានអំពីដំណើរការនៃការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធាន ក.គ.ច.ក.អ.ត. និងលោក លោកស្រីប្រធានមន្ទីរផែនការខេត្ត ចំនួន ៧ រួមមាន÷ ខេត្តកំពត ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្ដាល ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារ ភាពសុខុម កំពត ខេត្តកំពត ចំនួន ០២ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងដល់អ្នកដែលមានចំណែកពាក់ព័ន្ធទាំងអស់ អំពីដំណើរការនៃការត្រៀមចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ចែករំលែកព័ត៌មានអំពីផលប៉ះពាល់នៃការចាកចេញដល់អ្នកដែលមានចំណែកពាក់ព័ន្ធទាំងអស់ ពិភាក្សានិងឆ្លុះបញ្ចាំងផលប៉ះពាល់នៃការចាកចេញក្នុងបរិបទទូទៅនិងតាមវិស័យ ដើម្បីទទួលធាតុចូលបន្ថែមពិសេសទៅលើការពង្រឹងសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការចូលរួមរបស់ស្ថាប័នថ្នាក់ក្រោមជាតិ និងការចែករំលែកព័ត៌មានបន្ត ។
ថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥









