ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក អ៉ឹង គី ជំទប់ទី១ ឃុំកោះកាពិ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរភូមិ គណៈកម្មការសហគមន៏តំបន់ការពារធម្មជាតិកោះកាពិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានការចូលរួមពីមន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសារកោះកាពិ និងកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹក (ចំនុចឡាំដាំ) ដើម្បីចូលរួមយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវសាធារណៈ ក្រោមប្រធានបទ យុទ្ធនាការថ្ងៃនេះសម្អាតផ្ទះរបស់យើង ដែលដឹកនាំដោយលោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ដែលមានសមាសភាពចូលរួមចំនួន ៩៥នាក់ ស្រី៦០នាក់ ក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។










