ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨.១៥ នាទីព្រឹក រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន របស់រដ្ឋបាលស្រុកកោះកុង ដឹកនាំ ដោយលោក ហួត សារឹម អភិបាលស្រុកស្តីទី ដែលមានសមាសភាពចូលរួម លោកអភិបាលរងស្រុក លោកអធិការស្រុក មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក នាយក នាយករង ប្រធានការិយាល័យ/អង្គភាព នៃរដ្ឋបាលស្រុក និងលោក លោកស្រី មេឃុំ សរុប ២០ នាក់ ស្រី ០៤នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង ។















