សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលបានឧបត្ថម្ភថវិកាចំនួន ១០ ០០០ ០០០រៀល ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ជូនថា ៖ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ សិស្សានុសិស្សនៅខេត្តកោះកុង ទទួលបាននិទ្ទេស A ចំនួន ២២ នាក់ , និទ្ទេស B ចំនួន ៥២ នាក់, និទ្ទេស C ចំនួន ១៥៣ នាក់ ,និទ្ទេស D ចំនួន ៣០៧ នាក់ និងនិទ្ទេស E ចំនួន ៣១៦ នាក់។
ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩

