យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ នៃរដ្ឋបាលស្រុកកោះកុង ទាំងមូល ពិតជាមានក្តីក្តុកក្តួល រំជួលចិត្តយ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹងថា លោក ដូរ ភាវ ត្រូវជាឪពុកក្មេក លោក ណឹម ភីរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានទទួលមរណភាព នាថ្ងៃអាទិត្យ ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ដោយរោគាពាធ ។
ក្នុងវេលាដ៏សោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ដោយក្តីអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ លោក ដូរ ភាវ ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅៗ ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោក ដូរ ភាវ សូមបានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

