លោក ហោ ធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យវឌ្ឍនភាពការងារ កំណត់បញ្ហាប្រឈម និងលើកទិសដៅការងារបន្តរបស់ទីចាត់ការ។
ជាលទ្ធផល វឌ្ឍនភាពការងារជាគុណវុឌ្ឍី និងបញ្ហាប្រឈមសំខាន់ៗ ត្រូវបានលើកយកបង្ហាញ និងកំណត់ ដើម្បីជាធាតុចូលគន្លឹះក្នុងការរៀបចំផែនការ(ទិសដៅបន្ត)។ ទន្ទឹមនឹងនោះដែរ ការបែងចែក តួនាទី និងភារកិច្ចទទួលខុសត្រូវរបស់មន្រ្តី ត្រូវបានលើកយកពិភាក្សាដោយការទទួលខុសត្រូវ និងកម្មវិធីចំនួន ៣កម្មវិធី រួមមាន៖ #AppNoDrug, #កម្មវិធីទូរស័ព្ទមតិយើង និង #កម្មវិធីប្រកាសឲ្យដឹងមុន១២៩៤ ត្រូវបានធ្វើការផ្សព្វផ្សាយ និងទាញយកដើម្បីប្រើប្រាស់ឱ្យបានទូលំទូលាយ។
ថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩





