ថ្ងៃអាទិត្យ១៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ខែតុលា ឆ្នាំ២០២៥
លោក ម៉ែន វិបុល ជំទប់ទី២ឃុំជីផាត លោក ផាន់ ផេង សមាជិកក្រុមប្រឹក្សាឃុំ បានសហការជាមួយ
សហគមន៍អេកូទេសចរណ៍ជីផាត បានរៀបចំ”យុទ្ធនាការជីផាតស្អាត” ដែលមានអ្នកចូលរួមប្រមាណជា ៤០នាក់ ក្នុងនោះមានដូចជា មន្រ្តីបរិស្ថាន តំណាងភូមិទាំង៤ភូមិ គណះកម្មការសហគមន៍ តំណាងអង្គការYCC លោកនាយកវិទ្យាល័យជីផាត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និងសមាជិកសហគមន៍។
និងធ្វើកម្មវិធីបានផ្សព្វផ្សាយ និងបំផុសគំនិត ដល់អ្នកចូលរួមអោយមានការយកចិត្តទុក្ខដាក់សម្រាមអោយបានត្រឹមត្រូវ និងបានប្រមូលសម្រាមតាមដងផ្លូវសាធារណះ ផ្សារ កំពុងចម្លងដរ និងផ្លូវចូលវត្តសុវណ្ណឥស្សី(ហៅវត្តជីផាត។












