គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែតុលា ឆ្នាំ២០២៥ ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗ ដោះស្រាយបញ្ហាប្រឈម លើកទិដៅខែបន្ដ ក្រោមអធិបតីភាព លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធាន គ.ក.ន.ក សមាសភាពចូលរួម លោក ជួន ចិន្ដា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាននិងជាសមាជិក គ.ក.ស.ក និង លោក លោកស្រី គ.ក.ន.ក ឃុំ សរុបចំនួន ១៦នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។
តាតៃក្រោម,ថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។

















