ស្រុកកោះកុង ៖ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង ដែលដឹកនាំកិច្ចប្រជុំដោយ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង ដើម្បីពិនិត្យ និងអនុម័តលើកាងារសំខាន់ៗ មួយចំនួន និងកិច្ចការអនុវត្តបន្ត របស់រដ្ឋបាលស្រុកកោះកុង ។
សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក នាយករដ្ឋបាល លោក លោកស្រីនាយករងរដ្ឋបាល លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីមេឃុំទាំង៤ និងប្រជាពលរដ្ឋ សរុប ៣៨នាក់ ស្រី ០៧នាក់ ។















