/ / /

លោកស្រី អ៉ី នារីនេត អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ប្រចាំឆ្នាំ២០២៥ និងប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិយោធិន តំបន់ប្រតិបត្តិការសឹករងកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលខេត្តស្តីទី បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ប្រចាំឆ្នាំ២០២៥ និងប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិយោធិន តំបន់ប្រតិបត្តិការសឹករងកោះកុង។

លោកស្រីអភិបាលស្តីទី បានលើកឡើងថា ថ្ងៃនេះតាងនាម លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានសេចក្តីរីករាយ និងសូមស្វាគមន៍ ចំពោះវត្តមានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតីក្នុង ពិធី « បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ប្រចាំឆ្នាំ២០២៥ និងប្រកាសតែងតាំងផ្លាស់ប្តូរ មុខតំណែង បំពាក់ឋានន្តរស័ក្តិយោធិន តំបន់ ប្រតិបត្តិការសឹករងកោះកុង» នាឱកាសនេះ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជា និងបានធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្រោមម្លប់នៃសុខសន្តិភាព បានអនុញ្ញាតឱ្យប្រទេសជាតិយើងមានលទ្ធភាពគ្រប់យ៉ាងដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងបាននាំមកនូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែល ប្រទេសកម្ពុជាពីមុនធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាមរ៉ាំរ៉ៃ ជាវាលពិឃាត ជាតំបន់អសន្តិសុខ និងពោរពេញដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយជារដ្ឋអធិបតេយ្យនិងឯករាជ្យដែល មានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយរឹងមាំ និងនីតិរដ្ឋស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗយ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ខ្លួនដោយឈរលើគោលជំហរច្បាស់លាស់បោះជំហានទៅមុខ ក្នុងការ អភិវឌ្ឍលើគ្រប់វិស័យ និងការថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពសង្គម។
ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើ ទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។ កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈ ការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺន បំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាពនិងតម្រូវការនៃសំណូមពរភារកិច្ចចំពោះមុខរបស់អង្គភាពនីមួយៗ។ ជាមួយគ្នា នេះដែរ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រ ចំនួន០៥ រួមមាន៖ កំណើន សេដ្ឋកិច្ចក្នុងរង្វង់៧%ជាប្រចាំឆ្នាំ, បង្កើនការងារ, កាត់បន្ថយភាពក្រីក្រ, ពង្រឹងប្រសិទ្ធភាព ការងារ និងចីរភាពនៃការអភិវឌ្ឍន៍សង្គមជាតិនិងការកសាងភាពធន់។ និងបានកំណត់អាទិភាព គន្លឹះចំនួន០៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ថា កត្តាមនុស្ស នៅតែជាចំណុចអាទិភាពទី១ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងផ្តោត ការយកចិត្តទុកដាក់ ដូច្នេះតាមយៈការបើកវគ្គហ្វឹកហ្វឺនថ្ងៃនេះ គឺបានផ្តល់ឱកាសដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងការកសាងពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយទៅជាមូលធនមនុស្សពិតប្រាកដដើម្បីចូលរួមចំណែកក្នុងការការពារព្រំដែននិងការពារបូរណភាពទឹកដី ព្រមទាំងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ នាងខ្ញុំ សូមចូលរួមអបអរសាទរចំពោះ នាយទាហាន នាយទាហានរង របស់ យើងដែលត្រូវបានថ្នាក់ដឹកនាំតំឡើងឋានន្តរស័ក្តិ និងផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងថ្មី ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងកោះកុង។
នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នាយទាហាន នាយទាហានរង ដែលទើបទទួលបានការ តែងតាំងមុខតំណែងថ្មីនៅពេលនេះ នឹងបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនិង បន្តខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតីបំពេញតួនាទីភារកិច្ចរបស់ខ្លួបនឱ្យ បានល្អប្រសើរ ដោយត្រូវពង្រឹងកិច្ចការការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ល្បាត ជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ និងត្រូវរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែរបន្ទាត់ព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្តកោះកុងទាំងមូល។

ថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំស្រែអំបិល បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ១៤៨៣ ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំជីខលើ បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិ៤៨ ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    លោក យ៉ង់ យុិន  សមាជិកក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការ ការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

  • ហេង គីមឆន/
    31/03/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញទទួលប្រតិភូ គណៈកម្មាធិការប្រជាជនខេត្តអានហ្សាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកជួបសួរសុខទុក្ខ អបអរសាទរ និងជូនពរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ