លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ដើម្បីឈ្វេងយល់ពីស្ថានភាពនៃការគ្រប់គ្រងទឹកស្អាត និងផ្លាស់ប្តូរបទពិសោធនៃការអនុវត្តគម្រោង របស់អង្គការបូដា កម្ពុជា។
អង្គការបូដា កម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលមានជំនាញបច្ចេកទេសខ្ពស់លើការការពារបរិស្ថានប្រកបដោយ ចីរភាពតាមរយៈដំណោះស្រាយអនាម័យចម្រុះ។ បច្ចុប្បន្ន អង្គការបូដា កម្ពុជា បានទទួលជំនួយពីក្រសួង សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (BMZ) លើការអនុវត្តគម្រោង “ការលើកកម្ពស់គុណភាពជីវិត និងពង្រឹងភាពធន់នៃទីក្រុងតាមរយៈអនាម័យប្រកបដោយចីរភាព”។
ថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩



















