លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្រ្តីផ្នែកទាំងពីរ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋ ដែលមានរបៀបវារ:ចំនួន៥ ដូចខាងក្រោម:
១.ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារប្រចាំខែកញ្ញា និងត្រីមាសទី៣ ឆ្នាំ២០២៥
២.ពិភាក្សាបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក
៣.សំណូមពរ ផ្តល់អនុសាសន៍ និងលើកទិសដៅបន្ត
៤.រៀបចំផែនការសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២៥
៥.បញ្ហាផ្សេងៗ។
ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩








