លោក ណុល សុផល សមាជិកក្រុមប្រឹក្សាឃុំបានសហការជាមួយលោក យ៉ែម វិចិត្រ មេប៉ុស្តិ៍នគរបាលឫស្សីជ្រុំ បានចូលរួមចុះផ្សព្វផ្សាយភូមិឃុំសុវត្ថិភាព (នៅចំណុចផ្ទះយាយរ៉ូ) ស្ថិតនៅភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
សមាសភាពចូលរួម
អនុភូមិគគីរជ្រុំ កងកម្លាំងប៉ុស្តិ៍នគរបាលឫស្សីជ្រុំ និងប្រជាពលរដ្ឋ។
សរុបអ្នកចូលរួម:២០ រូប ស្រី ៦ រូប។
ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥
ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។





