លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលធាតុចូលលើតារាងទិន្នន័យរដ្ឋបាលមន្ទីរ អង្គភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក ឡាយ ឆាន អគ្គនាយកស្តីទី វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ នៅបន្ទប់ប្រជុំជាន់ទី២ អគារទីស្តីការក្រសួងផែនការ។ កិច្ចប្រជុំនេះមានគោលបំណងរៀបចំ ប្រមូល ចងក្រង និងវិភាគទិន្នន័យស្ថិតិរដ្ឋបាលថ្នាក់ក្រោមជាតិតាមវិស័យ និងប្រភពផ្សេងៗ ឱ្យមានសង្គតិភាព និងសមាហរណកម្មទិន្នន័យស្ថិតិ សម្រាប់គាំទ្រការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនៅថ្នាក់ក្រោមជាតិ ។
ថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥






