លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការកិច្ចសហការ និងការគាំទ្រការសិក្សាគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពឆ្លាតវៃតាមទីប្រជុំជន នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។ វេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



