លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខគ្រួសារសពរបស់ លោក ខុន សុខឿន អនុប្រធានមណ្ឌលសុខភាពនាងកុក ដែលលោកបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៤៦ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥










