/ / /

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ ឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនា បាននាំយកអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត សម្រាប់ប្រគេន វត្តចំនួន៥នៅខេត្តកោះកុងក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ ឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនា បាននាំយកអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត សម្រាប់ប្រគេន វត្តចំនួន៥នៅខេត្តកោះកុងក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីព្រះពុទ្ធសាសនាជាតិខ្មែរ រួមមាន៖

១-វត្តគិរីវង្សរតនារាម ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
២-វត្តសាគរឧត្តមសិរីឫទ្ធិនាវីគិរី ស្ថិតនៅភូមិថ្មីចំណុចអាវឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង
៣-វត្តព្រះពុទ្ធកោះកុងក្នុង ស្ថិតនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង
៤-វត្តអង្គជុំមន្ត្រី ស្ថិតនៅភូមិចំណា ឃុំប្រឡាយ ស្រុកថ្មបាំង
៥-វត្តស្រង់សត្វ ស្ថិតនៅភូមិកំលត ឃុំដងពែង ស្រុកស្រែអំបិល ។

ក្នុងនាមឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តី នឹករលឹក ពីសំណាក់អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃ និង ពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក និងសូមប្រគេនពរ និងជូនពរចំពោះព្រះសង្ឃនិងពុទ្ធ បរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិ ក្នុងឆ្នាំនេះ សូមមានព្រះសុខ ភាពនិងសុខភាពល្អបរិបូរណ៍ ជួបប្រទះតែនឹងពុទ្ធពរ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីប្រគល់ទទួលបានប្រារព្ធនៅវត្តរូងគិរីសត្ថារាម ស្ថិតនៅទីរួមស្រុកកោះកុង ដោយមានការអញ្ជេីញនិងនិមន្តចូលរួមពី លោក ឈិត រតនៈ អភិបាលរងខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត លោក ជួន ភារ៉េត អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរ និងព្រះគ្រូវុឌ្ឍិសង្ឃវាទី មៀត វ៉ាន់ ព្រះធម្មធរគណខេត្តតំណាងព្រះមេគណខេត្ត និងព្រះគ្រូធម្មិស្សធា ណាន់ ណន ព្រះធម្មធរអនុគណស្រុកកោះកុង និងជាព្រះគ្រូចៅអធិការវត្តរូងគិរីសត្ថារាម ព្រមទាំងព្រះភិក្ខុសង្ឃតំណាងទាំង៥វត្ត ។

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/04/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំប្រឹក្សាយោបល់ជាមួយស្ត្រី និងកុមារដែលរងផលប៉ះពាល់ដោយអំពើហិង្សាក្នុងគ្រួសារ ឪពុក ម្តាយមានផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ កុមារកំព្រា កុមារមានឪពុក/ម្តាយជាប់ពន្ធនាគារ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/04/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ ដឹកនាំកិច្ចប្រជុំក្រុមការងារសុខភាពបឋម​មន្ទីរសុខាភិបាល ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦​

  • ហេង គីមឆន/
    01/04/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពអនុគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    01/04/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក និងមន្ត្រី០២ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំឌីជីថល និងសុវត្ថិភាពឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម សៅ វង្សវីរៈ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី នៅខេត្តស្ទឹងត្រែង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/04/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា One Health Satellite Event in Cambodia