លោកស្រី អ៊ិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១២បស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកបូទុមសាគរ លើរបៀបវារៈដូចខាងក្រោម៖
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារ:នៃកិច្ចប្រជុំប្រចាំខែកញ្ញា
២/ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ សីហា
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា
៤/សេចក្តីរាយការណ៍ និងសកម្មភាពការងាររបស់ គ.ក.ស.ក
៥/ផ្សព្វផ្សាយសេចក្តីសម្រេច ០២៩/២៥សសរចុះថ្ងៃអង្គារ៣រោច ខែ ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនិងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ស្តីពីការកែសម្រួល សមាសភាព និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិកាពគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងសេចក្តីសម្រេចលេខ០០១/២៥ ចុះថ្ងៃព្រហស្បត៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនិងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ស្តីពី ការបែងចែកភារៈកិច្ច គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ចុះសហការអនុវត្តជាមួយរដ្ឋបាលឃុំ
៦/ផែនកាសម្មភាពសម្រាប់អនុវត្តន៍ខែបន្តបន្ទាប់
៧/បញ្ហាផ្សេងៗ
៨/មតិបូកសរុបនិងទអង្គប្រជុំ
-ប្រកាសកាលបរិច្ឆេទ និងកន្លែងប្រជុំលើកក្រោយ
ដោយមានការអញ្ជើញចូលរួម លោក លោកស្រីអនុប្រធាន និងសមាជិក សមាជិកា គ.ក.ស.ក និង គ.ក.ន.ក ឃុំ សរុប១៣នាក់ ស្រី៧នាក់
ប្រភព:រដ្ផបាលស្រុកបូទុមសាគរ
ថ្ងៃសុក្រ១២រោចខែ ភទ្របទ ឆ្នាំរោង ឆសក័ ពស២៥៦៩
ត្រូវនឹងថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៥វេលាម៉ោង ៨:០០នាទីព្រឹក






