/ / /

លោក​ ជួន​ ភារ៉េត​ អនុប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្ត តំណាងលោកប្រធានមន្ទីរបាន​អញ្ជេីញចូលរួមក្នុងពិធីប្រគេនទេយ្យទានជាអង្កររបស់សម្តេចមហាបវរធិបតីនិងលោកជំទាវ​ សម្រាប់ព្រះសង្ឃ៥វត្តនៅខេត្តកោះកុង

កោះកុង​ ថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ២០២៥​ លោក​ ជួន​ ភារ៉េត​ អនុប្រធានមន្ទីរ​ធម្មការនិងសាសនាខេត្ត តំណាងលោកប្រធានមន្ទីរបានទទួលស្វាគមន៍​ ឯកឧត្តម កែ​ សំអឿន​ រដ្ឋលេខាធិការ​ ក្រសួងធម្មការ​ និងសាសនា​ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិង សាសនា បាននាំយកអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត សម្រាប់ប្រគេន វត្ត​ចំនួន៥នៅខេត្តកោះកុងក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីព្រះពុទ្ធសាសនាជាតិខ្មែរ​ រួមមាន៖

១-វត្តគិរីវង្សរតនារាម​ ស្ថិតនៅភូមិចាំយាម​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​
២-វត្តសាគរឧត្ត​មសិរីឫទ្ធិនាវីគិរី​ ស្ថិតនៅភូមិថ្មីចំណុចអាវឡាតាន់​ ឃុំជ្រោយប្រស់​ ស្រុកកោះកុង​
៣-វត្តព្រះពុទ្ធកោះកុងក្នុង​ ស្ថិតនៅភូមិកោះកុងក្នុង​ ឃុំត្រពាំងរូង​ ស្រុកកោះកុង
៤-​វត្តអង្គជុំមន្ត្រី​ ស្ថិតនៅភូមិចំណា​ ឃុំប្រឡាយ​ ស្រុកថ្មបាំង
៥-វត្តស្រង់សត្វ​ ស្ថិតនៅភូមិកំលត​ ឃុំដងពែង​ ស្រុកស្រែអំបិល​ ។

ក្នុងនាមឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម​ កែ​ សំអឿន រដ្ឋលេខាធិការ​ ក្រសួងធម្មការនិងសាសនា​ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តី នឹករលឹក ពីសំណាក់អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះសង្ឃ និង ពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក និងសូមប្រគេនពរ និងជូនពរចំពោះព្រះសង្ឃនិងពុទ្ធ បរិស័ទក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិ ក្នុងឆ្នាំនេះ សូមមានព្រះសុខ ភាពនិងសុខភាពល្អបរិបូរណ៍ ជួបប្រទះតែនឹងពុទ្ធពរ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីប្រគល់ទទួលបានប្រារព្ធនៅវត្តរូងគិរីសត្ថារាម​ ស្ថិតនៅទីរួមស្រុកកោះកុង​ ដោយមានការអញ្ជេីញនិងនិមន្តចូលរួមពី​ លោក​ ឈិត​ រតនៈ​ អភិបាលរងខេត្ត​ តំណាងលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្ត​ លោក​ ជួន​ ភារ៉េត​ អនុប្រធានមន្ទីរ​ តំណាងលោកប្រធានមន្ទីរ​ និងព្រះគ្រូវុឌ្ឍិសង្ឃវាទី​ មៀត​ វ៉ាន់​ ព្រះធម្មធរគណខេត្តតំណាងព្រះមេគណខេត្ត​ និងព្រះគ្រូធម្មិស្សធា​ ណាន់​ ណន​ ព្រះធម្មធរអនុគណស្រុកកោះកុង​ និងជាព្រះគ្រូចៅអធិការវត្តរូងគិរីសត្ថារាម​ ព្រមទាំងព្រះភិក្ខុសង្ឃតំណាងទាំង៥វត្ត​ ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ

  • ហេង គីមឆន/
    30/05/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ