ថ្ងៃសៅរ័១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥វេលាម៉ោង ០៨:៣០ នាទីព្រឹក រដ្ឋបាលឃុំជំនាប់ បានរៀបចំប្រារព្ធពិធីទិវាសម្អាតពិភពលោកលើកទី៨ (8th World Cleanup day) និងសំអាតសំរាម នៅតាមទីសាធារណៈក្នុងឃុំជំនាប់ ដឹកនាំដោយលោក សុខ វឿន មេឃុំជំនាប់ ក្នុងនោះមានអ្នកអញ្ជើញចូលរួមដូចជាក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ មន្ត្រីឧទ្យានុរក្ស មេភូមិ អនុភូមិ នៃឃុំជំនាប់ លោកនាយកសាលាបឋមសិក្សាជំនាប់ និងសិស្ស មាននាក់ចូលរួម សរុប ៣២នាក់ ស្រី ១៥នាក់ ។





