/ / /

លោក ប្រាក់ គា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំមន្រីរាជការ នៃរដ្ឋបាលស្រុក សហការជាមួយ អាជ្ញាធរឃុំបឹងព្រាវ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង រៀបចំសម្អាតអនាម័យបរិស្ថាន តាមផ្លូវជាតិលេខ៤៨ ស្ថិតក្នុងឃុំបឹងព្រាវ ដើម្បីចូលរួមប្រារព្ធទិវាសម្អាតពិភពលោកលើកទី៨(8th World Cleanup Day)

លោក ប្រាក់ គា អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំមន្រីរាជការ នៃរដ្ឋបាលស្រុក សហការជាមួយ អាជ្ញាធរឃុំបឹងព្រាវ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង រៀបចំសម្អាតអនាម័យបរិស្ថាន តាមផ្លូវជាតិលេខ៤៨ ស្ថិតក្នុងឃុំបឹងព្រាវ ដើម្បីចូលរួមប្រារព្ធទិវាសម្អាតពិភពលោកលើកទី៨(8th World Cleanup Day) ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ស្រុក និងឃុំ សហមាគមន៍រាជសីហ៍សាខាខេត្តកោះកុង មេភូមិ ប្រជាការពារ លោកគ្រូអ្នកអ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋសរុបចំនួន នាក់ ២៥១នាក់ ស្រី ៩០នាក់។

ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃតី១៩ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំបិទសវនកម្មលើការអនុវត្តអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ស្ដីពីការអនុវត្តថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុង ស្រុក និងបណ្ដាមន្ទីរ អង្គភាពពាក់ព័ន្ធ សម្រាប់ការិយបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ

  • ហេង គីមឆន/
    01/06/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការ ផ្តល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃដល់ប្រជាជន សាលារៀន និងសហគមន៍ នៅគ្រប់ឃុំ សង្កាត់នៃខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/06/2026

    នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ

  • ហេង គីមឆន/
    01/06/2026

    លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះ បរិច្ចាគថវិកាចំនួន ៣០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    01/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    លោក ម៉ែន ឧត្តម ជំទប់ទី១ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំអំពីនីតិវិធីនៃការ ផ្ដល់គ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដល់ប្រជាជន សាលារៀន នៅគ្រប់ឃុំសង្កាត់ នៃខេត្តកោះកុង នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង