រដ្ឋបាលឃុំតាទៃលើ សហការជាមួយមន្ត្រីបរិស្ថានស្រុកថ្មបាំង និងបងប្អូនប្រជាពលរដ្ឋ រៀបចំទិវាសម្អាតបរិស្ថាន ក្នុងឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីឆ្លើយតបទៅនឹងការប្រារព្ធទិវាសម្អាតពិភពលោកលើកទី៨ (8 world cleanup day) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ទូទាំងប្រទេស។
សមាសភាពចូលរួម:
ក្រុមប្រឹក្សាឃុំ មន្ត្រីបរិស្ថានស្រុក កម្លាំងប៉ុស្តិ៍ កម្លាំងប្រជាការពារ មេភូមិ អនុភូមិ សមាជិកភូមិ និងបងប្អូនប្រជាពលរដ្ឋ សរុប ២៥នាក់ ស្រី០៧នាក់។
ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥
រដ្ឋបាលឃុំតាទៃលើ










