នៅព្រឹកថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
លោក អាង ទី ប្រធានគណៈកម្មការលទ្ធកម្មឃុំ និងជាមេឃុំជីខក្រោមបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដេញថ្លៃគម្រោងមូលនីធិឃុំឆ្នាំ២០២៥ នូវផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៥៣០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ និងដាក់ស្លាកសញ្ញា ១ កន្លែង តភ្ជាប់ពីភូមិខ្សាច់ក្រហម ទៅភូមិអន់ឆ្អើត ឃុំជីខក្រោម ។
I.សមាសភាពចូលរួម
១.លោក ប៉ុល ណារ៉េត មន្ត្រីបច្ចេកទេសខេត្តកោះកុង
២.លោក តេង នាវ នាយករងរដ្ឋបាលស្រុកស្រែអំបិល
៣.លោក លោកស្រី សមាជិកគណៈកម្មការលទ្ធកម្មឃុំ លេខាធិការ និងមេភូមិ អនុភូមិ សមាជិកភូមិ
៤.ប្រធាន និង តំណាងក្រុមហ៊ុនចូលរួមដេញថ្លៃ
៥.អ្នកសារព័ត៍មានមកពីស្ថាប័ន អង្គភាពផ្សេងៗ រួមនឹងប្រជាពលរដ្ឋទទួលផលគម្រោង សរុប ៣២ នាក់ ស្រី ៦នាក់។
II.ក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន ៥ ក្រុមហ៊ុន(គ្រប់កូរ៉ុម)
III.លទ្ធផល:ក្រោយបើកប្រអប់សំបុត្រសំណើដេញថ្លៃគណៈកម្មការលទ្ធកម្មបានពិនិត្យឯកសារ និងលក្ខខណ្ឌបច្ចេកទេសយ៉ាងម៉ត់ចត់ ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃ ត្រូវបានជ្រើសរើស សហគ្រាសហ៊ាងចិត្រអភិវឌ្ឍន៍ ដែលដាក់ដេញថ្លៃទាបជាងគេជាអ្នកអនុវត្តន៍គម្រោងមូលនីធិឃុំឆ្នាំ២០២៥នេះ។
+តម្លៃដេញថ្លៃដែលឈ្នះគឺ ១៥៥,៥០២,០០០ រៀល ។
ការដេញថ្លៃបានប្រព្រឹត្តទៅតាមនិតិវិធី និងដោយរលូន និងបានបិទបញ្ចប់នៅម៉ោង ១០:៣០នាទីព្រឹក។

















