/ / /

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខា ព្រមទាំងមន្ត្រីពាក់ព័ន្ធ

ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខា ព្រមទាំងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំ
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២៥
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលប្រការ១ថ្មី នៃសេចក្តីសម្រេចលេខ ០៥៤ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៤២ សសរ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ស្តីពីការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្តកោះកុង
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលប្រការ១ នៃសម្រេចលេខ ០៤១ សសរ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ស្តីពីការ បង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តកោះកុង
៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលប្រការ១ នៃសម្រេចលេខ ០៤៤ សសរ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីការ បង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តកោះកុង
៨-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពី ការផ្តល់សេវារដ្ឋបាល ប្រចាំខែឧសភា ដល់ខែសីហា ឆ្នាំ២០២៥ សម្រាប់ ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកក្រុមប្រឹក្សា
៩-បញ្ហាផ្សេងៗ…។
ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញឧបត្ថម្តគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួន ដល់កម្លាំងតំបន់ប្រតិបត្តិការសឹករងកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន ឆាយណាហិរទានឡូរវីរស្ទឹងឬស្សីជ្រុំ ហាយដ្រូ-អេឡិកទ្រិចប្រជេក(ខេមបូឌា)ខមភេនី លីមីធីត ដើម្បីត្រៀមរៀបចំកម្មវិធីទស្សនកិច្ច នាខែឧសភា ខាងមុខ

  • ហេង គីមឆន/
    01/04/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំ​ជំនាញ​ពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តច្បាប់ ក្រោមអធិបតីភាព​ ឯកឧត្តម​ ផូង​ វណ្ណ​ ប្រធាន​សាលា​ដំបូង​ខេត្តកោះកុង​ និង​លោក​ជំទាវ​ ចាតសូ​ រស្មី​ ព្រះរាជ​អាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង

  • ហេង គីមឆន/
    01/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព ប្រជាពលរដ្ឋឈ្មោះ ហៃ ហេន ភេទប្រុស អាយុ ៥២ឆ្នាំ ដែលបានទៅដេញសត្វដំរី មួយហ្វូង ចូលមកចំការ នៅចំណុចភូមិថ្មី ក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ត្រូវបានដំរីបានតដៃមកវិញ ដោយបោក និងជាន់បណ្តាលឱ្យជនរងគ្រោះមានរបួសយ៉ាងធ្ងន់ធ្ងរ និងបានបញ្ជូនមកមន្ទីពេទ្យបង្អែកស្រុក តែជនរងគ្រោះបានស្លាប់តាមផ្លូវ

  • ហេង គីមឆន/
    01/04/2026

    លោក​ឧត្តម​អគ្គា​នុរក្ស​ថ្នាក់​លេខ​២​ ចាន់​ ចំណាន​ ប្រធាន​ពន្ធនាគារ​ខេត្ត​កោះកុង​ បាន​អញ្ជើញ​ចូលរួម​ ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ​ ៣មីនា​ លេីក​ទី​២៨​ ឆ្នាំ២០២៦​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ផៃធូន ផ្លាមកេសន​ សមាជិក​ក្រុម​ប្រឹក្សាខេត្ត​ និងលោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល​ នៃ​គណ:អភិបាល​ខេត្ត​កោះកុង​

  • រដ្ឋបាលស្រុកថ្មបាំង/
    01/04/2026

    រដ្ឋបាលស្រុកថ្មបាំង បានសហការ និងក្រុមការងារមន្ទីរផែនការខេត្តកោះកុង អញ្ជើញបើកកិច្ចប្រជុំឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងណែនាំអំពីការម្រមូលតម្រូវការអាទិភាព របស់រដ្ឋបាលស្រុក