នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកោះកុង។ ជាកិច្ចបន្តការធ្វើបទបង្ហាញដោយ លោកវរៈសេនីយ៍ឯក អ៊ឹម នាញ មេបញ្ជាការរងទទួលជំនាញការងារទំនាក់ទំនងសាធារណៈ។
សមាសភាពចូលរួមមាន: មេបញ្ជាការរង, នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរង ជំនួយការការិយាល័យ និងមេបញ្ជាការកងអនុសេនាធំចល័ត។
ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥





























