ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ សង្កាត់ បានសហការជាមួយអ្នកសម្របសម្រួលថ្នាក់ខេត្តកោះកុង នៃគម្រោងអាហារូបត្ថម្ភ ចុះគាំទ្រការកែលំអរការងារ ការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភ នៅកម្ពុជា ដល់ក្រុមអ្នកអនុវត្តសំខាន់ៗថ្នាក់ឃុំ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៅសាលាឃុំជ្រោយប្រស់។
សមាសភាពចូលរួមមានអ្នកសម្របសម្រួលថ្នាក់ខេត្ត ក្រុមអ្នកអនុវត្តសំខាន់ៗថ្នាក់ឃុំជ្រោយប្រស់ សរុប ៧នាក់ ស្រី ១នាក់។








