មន្ទីរទេសចរណ៍ខេត្តកោះកុងបានបើកវគ្គបណ្តុះបណ្តាលជំនាញ ការិយាល័ជួរមុខ(FO) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១០-១២ ខែកញ្ញា ឆ្នាំ២០២៥។
ក្រោមកិច្ចសហការណ៍ រវាងមន្ទីរទេសចរណ៍ខេត្តកោះកុង ជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខនថាក់ (Swisscontact) បានរៀបចំបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) លើជំនាញ ការិយាល័យជួរមុខ រយៈពេល ៣ថ្ងៃដោយជោគជ័យ ក្រោមអធិបតីភាព លោក សេត រ៉ាស៊ូ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង និងបណ្តុះបណ្តាលដោយ គ្រូបង្គោលជំនាញការិយាល័យជួរមុខមន្ទីរទេសចរណ៍ខេត្ត និងគ្រូបង្គោលនៃវិស័យឯកជន ដែលមានសិក្ខាកាមចូលរួម ចំនួន ១៦នាក់ ស្រី ០៧នាក់ ។
សិក្ខាកាមចូលរួម ទទួលបានចំណេះដឹងជំនាញ ផ្នែកទ្រឹស្តី លើជំនាញការិយាល័យជួរមុខ និងការអនុវត្តផ្ទាល់លើការ ទទួលភ្ញៀវចូល រហូតដល់ភ្ញៀវចេញ ដែលការអនុវត្តទាំងនោះទៅតាមរូបមន្តស្តង់ដានៅក្នុងមេរៀន។ សិក្ខាកាម មានចំណាប់អារម្មណ៍ខ្ពស់លើវគ្គបណ្តុះបណ្តាលនេះ នឹងប្តេជ្ញាអនុវត្តនូវចំណេះដឹង និងជំនាញដែលទទួលបាន ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនអោយបានកាន់តែប្រសើរឡើង។
ពិធីបិទវគ្គបណ្ដុះបណ្ដាល ធ្វើឡើងនៅមន្ទីទេសចរណ៍ខេត្តកោះកុង ក្រោមអធិបតីភាពលោក គិន ប៊ូកាន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ។
អាស្រ័យហេតុនេះ សូម ឯកឧត្ដមប្រធាន មេត្តាជ្រាបជារបាយការណ៍ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។
សូម ឯកឧត្តមប្រធាន មេត្តាទទួលគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។






