លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ដឹកនាំក្រុមលេខាធិការដ្ឋាន ស អ ក ខេត្ត ប្រធានកិត្តិយស ស អ ក ស្រុកថ្មបាំង ប្រធាន អនុគណៈកម្មាធិការ ស អ ក ស្រុកថ្មបាំង ប្រធានកិត្តិយស ស អ ក ឃុំទាំង៦របស់ស្រុកថ្មបាំងនិងប្រធានសាខា ស អ ក ឃុំទាំង៦របស់ស្រុកថ្មបាំង បានពាំនាំប្រសាសន៍ដ៍ខ្ពង់ខ្ពង់ខ្ពស់ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក៍ដូចប្រសាសន៍ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ចុះសួរសុខទុក្ខនិងផ្សព្វផ្សាយ នារដូវភ្ជុំបិណ្ឌ ដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកថ្មបាំង ប្រគល់ជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតចំនួន២២នាក់ ក្នុងម្នាក់ៗ ទទួលបាននូវថវិកាចំនួន៥មុឺនរៀល អង្ករចំនួន១បាវតូចស្មេី២០គីឡូក្រាម មីចំនួន១កេស និងឃីតចំនួន១កញ្ចប់។
ថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥












